បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញ ប្រទេសអ៊ីរ៉ង់បានប្រកាស ឲ្យបើកវិហារអ៊ិស្លាម នៅផ្នែកខ្លះនៃប្រទេសឡើងវិញ ចំពោះទីតាំងដែលត្រូវបាន ចាត់ទុកថាមានហានិភ័យ ទាបពីមេរោគកូរ៉ូណាហើយដោយសារ តែអ៊ីរ៉ង់បានអះអាងថាមនុស្សជិត ៨០០០០ បានជាសះស្បើយហើយត្រូវបានឲ្យចាកចេញ ពីមន្ទីរពេទ្យរួចរាល់ហើយដែរ។
អ្នកនាំពាក្យនៃ ក្រសួងសុខាភិបាលលោក Kianoush Jahanpour បាននិយាយថាអ្នកស្លាប់ថ្មីមានចំនួន ៧៤ នាក់បាននាំឱ្យចំនួនសរុប មកដល់ពេលនេះគឺ៦២៧៧ នាក់ជាកំណត់ ត្រា ផ្លូវការនៅក្នុងប្រទេសអ៊ីរ៉ង់ចាប់ តាំងពីវាបានរាយការណ៍ករណីដំបូង របស់ខ្លួននៅពាក់កណ្តាលខែកុម្ភៈមក។
គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍ អ្នកស្លាប់ដោយសារកូវីដ១៩ បានធ្លាក់ចុះមិនធ្លាប់មានក្នុងរយៈពេល៥៥ថ្ងៃចុងក្រោយ ពោលគឺមានត្រឹមតែ៤៧ នាក់ប៉ុណ្ណោះនៅក្នុងប្រទេស។គួរបញ្ជាក់ថាវិហារមូស្លីមដែលត្រៀម បើកទ្វារវិញនោះមានយ៉ាងហោច ណាស់១៣២កន្លែងឬប្រមាណជា១ភាគ៣នៃ ចំនួនសរុបក្នុងប្រទេស៕ ប្រែសម្រួល៖ស៊ុនលី
