ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញរាប់បាត្រ ប្រគេនព្រះសង្ឃ ៥៧អង្គ នៅខេត្តត្បូងឃ្មុំ

ភ្នំពេញ ៖ ក្នុងពេលស្នាក់នៅស្រុកកំណើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញរាប់បាត្រ ប្រគេនចង្ហាន់ និងបច្ច័យមួយចំនួនជូនសម្តេចឧត្តមបញ្ញា ដូង ផង់ រួមទាំង ព្រះភិក្ខុ សង្ឃ ចំនួន ៥៧អង្គ ដែលនិមន្តគោចរបិណ្ឌបាត្រ តាមខ្នងផ្ទះ ក្នុងភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ នេះ បាន ឲ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧទ្ទិសកុសលកើត ចេញពីទឹកចិត្ត ជ្រះ ថ្លា នេះ ជូនដល់ក្រុមគ្រួសារញាតិការសាច់សារលោហិត ព្រមជាមួយកូននិងចៅ ចៅទួតទាំងអស់បានលើកឧទ្ទិសដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាវិវឌ្ឍនា ដែលបានទទួលមរណភាព ដោយរោគជរាពាធ ក្នុង ជន្មាយុ៩៦វស្សា រយៈពេល៦ថ្ងៃមកនេះ សូមវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្ម ញ្ញាណ វិវឌ្ឍនា បានយោងយិតទៅចាប់បដិសន្ធិ ក្នុងឋានបរមសុខសួគ៌ា ពិសេសបានរួចចាកផុតពីទុក្ខ ទោសផងទាំងពួង ចាប់តាំងពីពេលនេះតរៀង ទៅ កុំបីឃ្លាងឃ្លាតឡើយ។

សម្តេច ព្រះឧត្តមបញ្ញា និងភិក្ខុសង្ឍទាំង៥៧អង្គ បានចម្រើនពរជូនដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង ញាតិមិត្តទាំងអស់ របស់អ្នកឧកញ៉ាព្រឹទ្ធ មហា ឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា សូមមានសុខភាពល្អ បរិបូរណ៍ ពូលានុភាពមាំមួន ជន្មាយុយ៉ឺនយូរ បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំ និងជា ពុទ្ធ សានិកទ្រទ្រង់ព្រះពុទ្ធសាសនាជាយូរអង្វែងតរៀងទៅ។

សម្តេចព្រះឧត្តម បញ្ញា និងព្រះភិក្ខុសង្ឍទាំងអស់ ក៏បានលើកឧទ្ទិសដល់វិញ្ញាក្ខន្ធសពអ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកា ធម្ម ញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានធ្វើកម្ម ករិយាពីលោកយើងនេះ ទៅកាន់លោកខាងមុខ នោះ ហើយ សូមវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានយោងយិតទៅចាប់ បដិសន្ធិលើសម្បត្តិសួរ និងបានរួចចាកផុតពីទុក្ខទោសផងទាំងពួង ចាប់តាំងតែពីថ្ងៃនេះតរៀងទៅ កុំបីឃ្លាងឃ្លាតដោយប្រការណាមួយចាប់តាំងពី ថ្ងៃតរៀងទៅ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនៃពិធីសាង ភ្នូសជាព្រះភិក្ខុសង្ឃបំបួសមុខភ្លើងគោរពសងគុណអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា សាមណេរ ហ៊ុន ម៉ាណែត បាននិមន្តបិណ្ឌបាត្រ នៅតាមផ្ទះប្រជាពលរដ្ឋ ក្នុងភូមិ២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ ដែលជាភូមិកំណើតរបស់ អ្នកឧកញ៉ា ព្រឹទ្ធ មហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា។

ពិធីបួសមុខភ្លើងសងគុណ អ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា គឺបានប្រតិបត្តិ ទៅតាមគន្លងនិងវិន័យព្រះពុទ្ឋសាសនា និងប្រពៃណីទំនៀមទម្លាប់ដ៏ល្អ ផូរផង់របស់ប្រទេស កម្ពុជា ៕

ដោយ ៖ អេង ប៊ូឆេង

To Top