ព័ត៌មានជាតិ

ឯកឧត្តម កៅ មុយថង គោរពជូនពរ សម្តេច ហេង សំរិន ក្នុងឱកាស ចម្រើនជន្មាយុ ខួបគម្រប់ ៨៦ ឈានចូល ៨៧ឆ្នាំ

ក្នុងឱកាសចម្រើនជន្មាយុខួបគម្រប់ ៨៦ឆ្នាំ ឈានចូល ៨៧ឆ្នាំ​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កៅ មុយថង លេខាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ គឺឃាង អេប៉ារីន​ សូមបួងសួង ដល់វត្ថុសក្ត័សិទ្ធិ​ ក្នុងលោក តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ បវមហាប្រសើរជូន​ សម្តេចអគ្គមហាពញាចក្រ ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ប្រកបនូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ​ ជាងរយវស្សា និងសូមឲ្យជួបប្រទះ និងពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងទទួលបាននូវភាព ចម្រុងចម្រើន​រុងរឿងជានិរន្តរ៍ ។

សូមគោរពជូនពរពី​ ឯកឧត្តម កៅ មុយថង លេខាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ គឺឃាង អេប៉ារីន ។

To Top