ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីសម្រេចផ្លាស់ប្តូរ និងតែងតាំងប្រធាននាយកដ្ឋាន៣រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញអនុក្រឹត្យផ្លាស់ប្ដូរ និងតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានចំនួន៣រូប នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។

អនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្ដីពីការការផ្ទេរសម្រួលភារកិច្ចនិងតែងតាំងមុខតំណែងមន្រ្តីនគរបាលកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ទាំង៣រូប ដែលត្រូវផ្លាស់ប្ដូរ និងតែងតាំងមុខតំណែងនោះរួមមាន៖

ទី១-លោកឧត្តមសេនីយ៍ឯក កែម សារិន ពីប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ដ ជាអ្នក វិនិយោគឯកជន ទៅជាប្រធាននាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី។

ទី២-លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ពីប្រធាននាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី ទៅជាប្រធាននាយកដ្ឋានជនភៀសខ្លួន។

និងទី៣-លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ជាប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ដ ជាអ្នកវិនិយោគឯកជន៕
ដោយ៖ធី លីថូ

To Top