ព័ត៌មានជាតិ

អាជ្ញាធរ ខេត្តកំពង់ចាម ចុះពិនិត្យ ការ សាងសង់គ្រឹះ ការពារ ច្រាំងព្រែកកុយ ស្រុកកងមាស

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមជាមួយមន្ត្រីបច្ចកទេសក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ​២០២០ បានអញ្ជើញចុះពិនិត្យ​វឌ្ឍនភាពនៃ ការសង់សង់ គ្រឹះ ការពារច្រាំងព្រែកកុយ បណ្តោះ អាសន្ន និងបន្ទាន់​ប្រវែង​២៥០​ម៉ែត្រ​ នៅភូមិអន្លង់គគី​ ឃុំ​ព្រែកកុយ​ ស្រុកកងមាស​ ។ 

តាមមន្ត្រីសាលាខេត្តកំពង់ចាម អោយដឹងថា ការសាងសង់គ្រឹះការការពារច្រាំងព្រែកកុយនេះ ​បានចាប់ផ្តេីម​ឡេីង កាលពីថ្ងៃទី​២៩​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ មកដល់បច្ចុប្បន្ននេះ គឺសម្រេចបាន​ប្រមាណជា​៥០%​ហេីយ​ ក្នុង​នោះប្រភេទការងារ​មានដូចជា​ ការរៀបចំគ្រឹះ ដោយរៀបចំ​ប្រអប់ថ្ម​ Gabion box បន្តមកលេី​ តាមមាត់ព្រែក​ ព្រមទាំង​រៀបចំ​ប្រព័ន្ធដោះទឹកក្រោមដី​ ​និង​ការងារចាក់ដីលុប​ ដេីម្បីរៀបជាផ្លូវ​សម្រាប់​ធ្វេីដំណេីរឡេីងវិញ​ ដែលគ្រោងសម្រេច​ឲ្យ​បាន​រួចរាល១០០% នៅមុនរដូវទឹកឡើងក្នុងឆ្នាំេនះ។ 

គួរបញ្ចាក់ផងដែរថា យោងតាមសំណើររបស់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលខេត្ត​កំពង់ចាម​ បានស្នើសុំបន្តទៅក្រសួង ធនធានទឹក និងឧតុនិយម ដើម្បីជួយអន្តរាគមន៍ និងសាងសង់ច្រាំងព្រែក ប្រវែង២៥០ម៉ែត្រ ដើម្បីជាខឿនការពារច្រាំង និងផ្លូវអមតាមមាត់ព្រែកនោះផងដែរ។ 

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត រួមនឹង​ប្រតិភូ​អមដំណើរ​ បាននាំយកគ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារៈមួយចំនួន ដែលជាអំណោយរបស់រដ្ឋបាលខេត្ត​កំពង់ចាម​ ចែកជូនដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលបានរុះរើផ្ទះ​គេចចេញ​ពីកន្លែងបាក់ច្រាំង ចំនួន​២គ្រួសារ​ នៅឃុំសូរគង និងប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ​ ចំនួន​២គ្រួសារ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០កន្លងទៅ​ ស្ថិតនៅក្នុងភូមិអន្លង់គគីរ ឃុំព្រែកកុយ សស្រុកកងមាសផងដែរ ៕

To Top