ព័ត៌មានជាតិ

លោក យន មីន ៖ ការស្ថាបនាស្តូប អនុស្សារីយ៍ នយោបាយឈ្នះឈ្នះ គឺមោទកភាព សម្រាប់ទឹកដីខេត្តកោះកុង

កោះកុង : នាយឧត្តមសេនីយ៍ យន មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានថ្លែងក្នុងពិធីសិក្ខាសាលាស្តីពី “ការរៀបចំសាងសង់ស្តូប អនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះថា ការស្ថាបនាសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ លើទឹកដីសុវណ្ណភូមិ លើភូមិសាស្រ្តខេត្តកោះកុង គឺជាមោទកភាពមួយ ដ៍អស្ចារ្យដែលរាជរដ្ឋាភិបាល តែងតែយកចិត្តទុក្ខដាក់ ដល់យុទ្ធពលខេមរភូមិន្ទ និងធ្វើការគោរពវិញ្ញាណក្ខន្ធ ដល់បុព្វបុរសយើង ដែលបានពលីជីវិត ដើម្បីបូរណៈភាព អាយុជីវិត ក្នុងការពារទឹកដី ការពារជាតិមាតុភូមិ ដើម្បីប្រជាពលរដ្ឋ ។

នាយឧត្តមសេនីយ៍ បានថ្លែងបន្តថា ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះនេះគឺ ជាតំណាងឲ្យការគោរពដ៍ខ្ពង់ខ្ពស់ ដល់វិរៈបុរសខ្មែរ ដែលហ៑ានលះបង់អាយុជីវិត ដើម្បីទឹកដីនិងប្រែក្លាយពីរបបវាលពិឃាដ ប្រែក្លាយមកជាប្រទេសអភិវឌ្ឍន៍ រីកចំរើនគ្រប់ផ្នែក វិស័យមានសេរីភាព មានធនធានមនុស្ស គ្រប់គ្រាន់ដែលធ្វើឲ្យពិភពលោក ទទួលស្គាល់នៃការអភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា នៅលើពិភពលោក និងលើឆាកអន្តរជាតិ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងនៅក្នុងពិធីប្រកាស សមាសភាពអនុគណៈកម្មការ សាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះនាថា ស្តូបនយោបាយឈ្នះឈ្នះ និងកើតមាននៅលើទឹកដីខេត្តកោះកុង ស្ថិតនៅទល់មុខអាស្រម លោកយាយម៉ៅ ក្នុងភូមិសាស្ត្រភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨ នៅពេលឆាប់ៗនេះ ហើយនិងចាប់ផ្តើមបុកគ្រឹះ សាងសង់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ក្រោមការឧបត្ថម្ភពីសប្បុរសជន ។

ផ្ទាំងពាណិជ្ជកម្ម

សម្តេចពិជ័សេនា ទៀ បាញ់ បានថ្លែងបន្តថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ តាមគំរូប្លង់គោលមានឃឿន៤ជ្រុង សរុប៦៦ម៉ែត្រ កម្ពស់៤៣ម៉ែត្រ ហើយទីធ្លា បរិវេនស្តូបអនុស្សាយ៍នយោបាយឈ្នះឈ្នះ មានទំហ៑ំធំទូលាយក្នុងការចតរថយន្ត និងការទេសចរណ៍កំសាន្តរបស់បងប្អូន ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការសាងសង់ស្តូបអនុស្សាវរីយ៍ឈ្នះឈ្នះ ដើម្បីរំលឹកគុណដល់វិរៈបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិត ដើម្បីបូរណៈភាពទឹកដីការពារមាតុភូមិ ប្រទេសជាតិ ក្នុងយុគ្គសម័យភ្លើងសង្រ្គាម ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបញ្ជាក់ថា យើងត្រូវថ្លែងអំណរគុណ សន្តិភាព ដែលក្រោមការដឹងនាំដ៍ឈ្លាវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលធ្វើឲ្យកម្ពុជាយើងតាំងបាត់ដៃទទេ រហូតដល់មានការអភិវឌ្ឍន៍ រីកចំរើនគ្រប់ផ្នែក គ្រប់វិស័យ មានធនធានមនុស្ស និងធ្វើឲ្យប្រទេស លើពិភពលោកទទួលស្គាល់ទៀតផង ។
ប្រទេសមានសន្តិភាព មានសេរីភាពដូច្នេះ យើងទាំងអស់គ្នា មិនអាចបំភ្លេចបានទេ ការតស៊ូដែលលះបង់ អាយុជីវិតដើម្បីទឹកដីនោះទេ ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយនេះឡើយ ដើម្បីរំលឹកគុណ ហើយស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះនេះ ក៍ជាកក្តាមួយដ៍សំខាន់ ក្នុងវិស័យទេសចរណ៍ ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលមកកំសាន្តផងដែរ ៕

To Top