ព័ត៌មានជាតិ

ម្តាយរវល់ទៅធ្វើរោងចក្រ យកកូនស្រីផ្ញើរគេ ដូចយកសាច់ផ្ញើ និងសត្វតិរច្ឆាន

ស្វាយរៀង ៖ ក្មេងស្រីម្នាក់ មានអាយុទើបតែ៦ឆ្នាំ ដោយម្តាយរវល់ គ្មានអ្នកមើលថែ ទើបយកទៅផ្ញើ និងអ្នកជិតខាង ។ ក្មេងស្រីរូបនោះ ត្រូវបានយុវជន៣នាក់ ចាប់រំលោភគួរអោយសង្វែកយ៉ាងខ្លាំង ។ នេះក៏ជាធ្វេសប្រហែស របស់ម្តាយ ដែលទុកចិត្តមនុស្សពេក យកកូនស្រីផ្ញើនិងយុវជនបីនាក់ អាចនិយាយបានថា “ដូចយកសាច់ ទៅផ្ញើនិងសត្វតិរច្ឆានហ្ចឹង” ។ យ៉ាងណាយុវជនបីនាក់នោះ នៅតែមិនអាចគេចផុត ពីសំណាញ់ច្បាប់នោះទេ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ចាប់ឃាត់ខ្លួនបាន២នាក់ កសាងសំណុំរឿងទៅតុលាការ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ ។

បើតាមមន្ត្រីអាវុធខេត្តស្វាយរៀង បានឲ្យដឹងថា កាលពីវេលាម៉ោង៨និង០០នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ឈ្មោះចាន់ រជ្ជនា ភេទស្រី ត្រូវជាម្តាយរបស់ក្មេងស្រីរងគ្រោះ ឈ្មោះ ម​ ស ន អាយុ៦ឆ្នាំ បានមកដាក់ពាក្យបណ្តឹង នៅកងរាជអាវុធហត្ថខេត្តថា ឈ្មោះគឹម ហេង ភេទប្រុស ឈ្មោះគឹម ឈៀង ភេទប្រុស និងឈ្មោះ គឹម ស្រស់ ភេទប្រុស បានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈ មកលើកូនស្រីរបស់ខ្លួន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ និងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ។

មន្ត្រីកងរាជអាវុធខេត្តបានបន្តទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹង ដោយមានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកង រាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជាឲ្យកម្លាំង កងរាជអាវុធហត្ថធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង១០និង៣០នាទី នៅចំណុចភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន០២នាក់ប្រុស៖ ទី១ ឈ្មោះគឹម ឈៀង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងទី២*ឈ្មោះគឹម ហេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ។ នាំមកបញ្ជាការដ្ឋាន អាវុធហត្ថខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរ ចំណែកឈ្មោះ គឹម ស្រស់ ភេទប្រុស បានរត់គេចខ្លួនបាត់។

មន្ត្រីអាវុធហត្ថដដែលបានបន្តទៀតថា បើតាមចម្លើយរបស់ក្មេងស្រីរងគ្រោះ អាយុ៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ក្រុងបាវិត ខេត្តស្វាយរៀង បានឲ្យដឹងថា នៅក្នុងខែឧសភាឆ្នាំ២០២០(មិនចាំថ្ងៃ) ម្តាយរបស់ខ្លួនបានយកខ្លួនទៅផ្ញើ នៅផ្ទះយាយជា រួចហើយម្តាយខ្លួនទៅធ្វើការរោងចក្រ បន្ទាប់មកខ្លួនបានទៅទិញនំ ឈ្មោះគឹម ហៀង នៅជិតផ្ទះយាយជាដែរ ពេលទិញនំរួចហើយ ខ្លួនក៏បានដើរទៅផ្ទះយាយជាវិញ ពេលនោះឈ្មោះហេង ក៏បានហៅខ្លួនថា មកងួតទឹកអត់ គាត់បូមទឹកដាក់អាង ពេលនោះខ្លួនឆ្លើយងួត ខណៈនោះខ្លួនក៏បានស្រាតខោអាវ រួចដើរទៅងួតទឹក នៅផ្ទះក្នុងអាងជាមួយឈ្មោះហេង ពេលកំពុងងួតទឹក ឈ្មោះហេង ក៏បានលើកខ្លួនដាក់ពីលើប្រដាប់ភេទ របស់គាត់ តែឈ្មោះហេង មិនបានស្រាតខោលីអូ របស់គាត់ទេចេញទេ បន្ទាប់មកគាត់ ក៏បានយកដៃ របស់គាត់លូកខ្វះពីក្រោយគូទរបស់ខ្លួន ហើយខ្លួនក៏បានយកដៃខ្ទប់ រួចហើយគាត់ក៏និយាយថា កុំប្រាប់អ្នកណាឲ្យដឹង ពេលនោះខ្លួន ក៏មិនបានឆ្លើយតបវិញទេ តែពេលងួតទឹករួចហើយឈ្មោះហេង ក៏បានបង្ហូរទឹកចេញពីក្នុងអាង ហើយខ្លួនក៏បានដើរមកក្នុងផ្ទះយាយជា ស្លៀកពាក់ខោអាវ ហើយឈ្មោះហេង ក៏បានដើរតាមពីក្រោយខ្លួន ចូលមកក្នុងផ្ទះយាយជាដែរ ។

ផ្ទាំងពាណិជ្ជកម្ម

ប្រភពបានបន្តទៀតថា ខណៈដែលឈ្មោះហេង ដើរចូលដល់ផ្ទះយាយជា បានយកចង្អុយដៃលូក ចូលប្រដាប់ភេទខ្លួនចំនួន៣ដង ហើយគាត់បាននិយាយប្រាប់ទៀតថា កុំទៅប្រាប់អ្នកណាឲ្យគេដឹង ពេលនោះខ្លួនក៏មិនហ៊ាន ប្រាប់អ្នកណាដែរ ពេលឈ្មោះហេង យកចង្អុយដៃលូក ប្រដាប់ភេទហើយ ខ្លួនក៏បានដើរ ទៅខាងក្រោយផ្ទះយាយជា ដើម្បីមើលប្អូនស្រីរបស់ខ្លួន ខណៈនោះខ្លួនក៏បានដេកនៅអង្រឹង នៅខាងក្រោយផ្ទះយាយជា ពេលកំពុងតែដេក ក៏មានឈ្មោះឈៀង មកលើកខ្លួនចេញពីអង្រឹង មកដាក់លើគ្រែក្រោមផ្ទះឲ្យដេក បន្ទាប់មកគាត់បានស្រាតខោខ្លីរបស់ខ្លួនត្រឹមភ្លៅ រួចហើយគាត់បានស្រាតខោរបស់គាត់ត្រឹមភ្លៅ ហើយយកលិង្គរបស់គាត់ទៅញាត់ចូលក្នុងប្រដាប់ភេទរបស់ខ្លួនបានប្រហែល២ទៅ៣នាទីក៏ដកចេញ ពេលនោះខ្លួនឈឺខ្លាំងណាស់ មិនហ៊ានស្រែកទេ ពីព្រោះឈ្មោះឈៀង បានហាមមិនឲ្យប្រាប់អ្នកណាឡើយ ពេលធ្វើរួចគាត់ក៏បានលើកខោលីអូស្លៀកវិញ ហើយខ្លួនក៏បានលើកខោស្លៀកវិញដែរ រួចខ្លួនក៏បានដើរទៅដេកនៅអង្រឹងដដែល ចំណែកឈ្មោះឈៀង បាននៅអង្គុយមើលទូរទស្សន៍ នៅខាងក្រោមផ្ទះ រហូតដល់ពេលល្ងាចទើបម្តាយខ្លួនមកយកខ្លួនទៅផ្ទះវិញ។

មន្ត្រីអាវុធហត្ថបានបញ្ជាក់ទៀតថា កុមារីរងគ្រោះក៏បានបញ្ជាក់ថា ខ្លួនមិនបានចាំថ្ងៃ ខែឆ្នាំទេមានឈ្មោះ គឹម ស្រស់ បានយកខ្លួនទៅងួតទឹក នៅក្នុងអាងទឹករួច ក៏បានលើកខ្លួនដាក់ពីលើប្រដាប់ភេទ (លិង្គ) របស់គាត់ដោយគាត់មិនបានស្រាត ខោលីអូរបស់គាត់ទេ។

មន្ត្រីអាវុធហត្ថបានបន្តទៀតថា បើតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ គឹម ហេងនិងឈ្មោះគឹម ឈៀង ពិតបានធ្វើសកម្មភាពរំលោភទៅលើក្មេងស្រីរងគ្រោះ ពិតប្រាដកមែន។

បច្ចប្បន្នជន សង្ស័យទាំងពីរនាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ និងចំណែកជនសង្ស័យម្នាក់ទៀត សមត្ថកិច្ចកំពុងស្វែងចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ផងដែរ ៕

To Top