ព័ត៌មានជាតិ

សហរដ្ឋអាមេរិក៖ ហុងកុង មិនរក្សាស្វ័យភាព ខ្ពស់ពីប្រទេសចិនត ទៅទៀតបានទេ

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានលេីកឡេីងថា ទីក្រុងហុងកុង មិនអាចត្រូវបានគេមើលឃើញថា ជាការរក្សាកម្រិតស្វ័យភាពខ្ពស់ពីប្រទេសចិន ហើយទឹកដីនេះនឹងមិនធានាចំពោះ ការធ្វើពាណិជ្ជកម្មពិសេសក្រោមច្បាប់របស់សហរដ្ឋអាមេរិក ទៀតនោះទេ។

លោក Pompeo បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា “គ្មានមនុស្សសមហេតុផលណាមួយអាចអះអាង នៅថ្ងៃនេះថា ទីក្រុងហុងកុងរក្សាស្វ័យភាព កម្រិតខ្ពស់ពីប្រទេសចិនដោយផ្តល់នូវ អង្គហេតុនៅលើមូលដ្ឋាន” ដើម្បីឆ្លើយតបទៅនឹងចំណាត់ការរបស់ចិនក្នុងការអនុម័តច្បាប់ សន្តិសុខជាតិនៅក្នុងទីក្រុង ហុងកុងដែលត្រូវបានគេខ្លាចនឹងកាត់បន្ថយស្វ័យភាព និងសេរីភាពស៊ីវិល។

ផ្ទាំងពាណិជ្ជកម្ម

លោក David Stilwell ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានលេីកឡេីងថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹងកំណត់ឱ្យបានច្បាស់នូវ ជំហានណាដែលត្រូវអនុវត្ត លើបញ្ហានេះខណៈដែលកត់សម្គាល់ថា មានបញ្ជីវែងឆ្ងាយនៃការឆ្លើយតប ដែលអាចកើតមានដូចជាការដាក់ទណ្ឌកម្មទិដ្ឋាការ និងសេដ្ឋកិច្ចប្រឆាំងនឹង ប្រទេសចិន៕ ដោយ ឈូក បូរ៉ា

To Top