ព័ត៌មានជាតិ

ទូតអាមេរិក ប្រចាំកម្ពុជា៖ ការផ្តល់ឈាមមានន័យថា ផ្តល់ដល់អ្នកដទៃ នូវឱកាសមួយទៀត ក្នុងការបន្តជីវិត

ភ្នំពេញ៖ ស្របពេលដែលប្រទេសកម្ពុជា កំពុងខ្វះខាតឈាម នៅក្នុងស្ដុកនោះ លោកW. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានដឹកនាំមន្រ្តីទៅផ្ដល់ឈាម ដើម្បីទុកសង្រ្គោះជីវិត អ្នកកំពុងត្រូវការឈាម។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា “ប្រទេសកម្ពុជាកំពុងតែខ្វះខាតខ្លាំង នូវឈាមនៅក្នុងស្តុក នៅក្នុងអំឡុងពេល នៃរោគរាតត្បាត នេះ។ ស្ថានទូតអាមេរិក នៅភ្នំពេញមានមោទនភាព ក្នុងការជួយធ្វើអំណោយឈាម ដ៏សំខាន់នេះ”។

លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានមានប្រសាសន៍ថា៖ “ការផ្តល់ឈាមមានន័យថា ផ្តល់ដល់អ្នកដទៃ នូវឱកាសមួយទៀត ក្នុងការបន្តជីវិត”៕

To Top