ព័ត៌មានជាតិ

ម៉ាឡេស៊ី ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជាង ៧ពាន់នាក់

កូឡាឡំាពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ម៉ាឡេស៊ី ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ អ្នកកើនឡើងថ្មី ទាបគិតចាប់ពីពាក់កណ្តាលខែមីនា ដែលនាំឲ្យតួលេខសរុប បានកើនឡើងដល់៧.៦២៩នាក់ ។

លោក Noor Hisham Abdullah អគ្គនាយកនៃក្រសួងសុខាភិបាលបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ករណីថ្មីទាំងអស់គឺឆ្លងនៅក្នុងស្រុក ដោយមានជនជាតិម៉ាឡេស៊ី ៥នាក់ និង៥នាក់ទៀតជាជនបរទេស ។

ចំនួន៨៦នាក់បានធូរស្បើយ និងនាំឲ្យតួលេខអ្នកធូរស្រាល ដល់ទៅ៦.១៦៩នាក់ ឬស្មើនឹង៨០,៩ភាគរយ នៃអ្នកឆ្លងជំងឺទាំងអស់ ។ ក្នុងចំណោមនោះគឺមាន១.៣៤៥នាក់មានអាការៈធ្ងន់ធ្ងរ ។
មិនទាន់មានសេចក្តី រាយការណ៍ថ្មីអំពីអ្នកស្លាប់ នៅឡើយទេ ដោយសរុបអ្នកស្លាប់ គឺមានចំនួន ១១៥នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top