ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ខេត្តកែបនិងកំពត មិនទាន់ក្លាយជា គោលដៅឧក្រិដ្ឋកម្មគ្រឿងញឿន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ខេត្តកែប និងកំពត មិនទាន់ក្លាយជាកន្លែងគោលដៅ ឧក្រិដ្ឋកម្មគ្រឿងញឿន ដូច្នេះភាគីពាក់ព័ន្ធ មិនត្រូវធ្វេសប្រហែសឡើយ ត្រូវមានវិធានគ្រប់ពេលវេលា កុំឲ្យគ្រឿងញៀនរីកសាយ ដល់សហគមន៍។

ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាល អភិបាលរងខេត្តកែប នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នាសាលាខេត្តកែប សម្តេច ស ខេង បានក្រើនរំលឹកថា គ្រឿងញៀនជាបញ្ហាចាំបាច់ ដែលត្រូវយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរខេត្តកែប និងកំពត ត្រូវចូលរួមទប់ស្កាត់ កុំឲ្យបញ្ហាគ្រឿងញៀនរីករាលដាល ដល់សហគមន៍ និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។

សម្ដេចរំលឹកថា កន្លងមក ខេត្តព្រះសីហនុ ពេលដែលមានការវិនិយោគច្រើន ពួកឱកាស និយម ឧក្រិដ្ឋកម្មគ្រឿងញៀន បាននិងកំពុងយកកន្លែងនោះប្រើប្រាស់ ដើម្បីជួញដូរគ្រឿង ញៀន។

សម្ដេច មានប្រសាសន៍ថា «ខេត្តកែបមិនទាន់មានបញ្ហានេះទេ ប៉ុន្តែត្រូវប្រយ័ត្ន សម្រាប់ អនាគត ការទាក់ទាញ់ ការវិនិយោគកាន់តែច្រើន ជនឱកាសនិយម ឧក្រិដ្ឋកម្មគ្រឿងញៀន អាចយកកន្លែងនេះប្រើប្រាស់ ក៏អាចថាបាន។ ខេត្តកែប និងកំពតមិនទាន់ក្លាយជាកន្លែង គោលដៅឧក្រិដ្ឋជនប្រើប្រាស់គ្រឿងញៀន ប៉ុន្តែយើងមិនត្រូវធ្វេសប្រហែស ហើយត្រូវប្ដេជ្ញា ទាំងអស់គ្នា ថា កុំឲ្យគ្រឿងញៀន រីកសាយដល់សហគមន៍ ដែលនេះជាបញ្ហាសំខាន់ ដូចជាទៅដល់ជនបទ ភូមិ ផ្ទះប្រជាពលរដ្ឋ»។

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីមហាផ្ទៃ ប្រកាសគោលជំហរ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវ គោកនៅ តែបន្តធ្វើដោយពុំមាន ការបន្ធូបន្ថយនោះឡើយ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានរឹត បណ្តឹងអនុវត្តច្បាប់ចរាចរណ៍ គឺមានប្រជាពលរដ្ឋទូទាំងប្រទេសចូលរួម គោរពច្បាប់ បានយ៉ាងល្អខ្ជាប់ខ្ជួន ។

រដ្ឋមន្ដ្រីមហាផ្ទៃ មានប្រសាសន៍បន្ថែមថា «យើងបានប្រកាសថា ឆ្នាំ២០២០ជាឆ្នាំរឹតបណ្តឹងការអនុវត្តច្បាប់ ចរាច រណ៍ផ្លូវ គោក ពេលមុនយើងរឹតបណ្តឹងនេះ យើងក៏បានធ្វើកិច្ចការងារជាច្រើន ជាពិ សេស ទាក់ ទងនឹងការអប់រំផ្សព្វផ្សាយ យើងធ្វើច្រើនណាស់ ក៏ប៉ុន្តែដល់ពេលដែល យើងកំណត់ធ្វើ មានអ្នកមួយចំនួនគាត់ថាឆាប់ពេក អត់បានអប់រំ អត់បានផ្សព្វផ្សាយ ការពិត មិនមែនទេ ប្រហែល ជាគាត់មិនបានតាមដាន មិនបានស្តាប់ មិនបានយកចិត្តទុកដាក់ បំណងតែមួយគត់យើងធ្វើ គឺមិនមែនធ្វើបាបប្រជាពលរដ្ឋទេ»៕ ដោយ ៖ អេង ប៊ូឆេង

To Top