ព័ត៌មានជាតិ

លោក ឈិន ឈាង អ្នកអាយ៉ៃដ៏ល្បីល្បាញ នៅកម្ពុជា ទទួលមរណភាព ដោយរោគាពាធ

ភ្នំពេញ ៖ អ្នកអាយ៉ៃជើងចាស់ ដ៏ល្បីល្បាញនៅកម្ពុជា លោក ឈិន ឈាង ទទួលមរណភាព វ័យ៧៦ឆ្នាំ ដោយរោគាពាធ នៅ រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

អ្នកអាយ៉ៃជើងចាស់ លោក ឈិន ឈាង ទទួលមរណភាព នៅរសៀលថ្ងៃទី២៩ ឧសភា នៅគេហដ្ឋានរបស់លោក ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការទទួលមរណភាពរបស់លោក ធ្វើឲ្យសិល្បករ-សិល្បការិនី ប្រជាពលរដ្ឋ មានកាសោក ស្តាយយ៉ាងខ្លាំង ព្រោះលោកជាធនធានយ៉ាងខ្លាំងសំខាន់ ក្នុងវិស័យអាយ៉ៃ នៅកម្ពុជា។

សូជម្រាប់ថា លោក ឈិន ឈៀង ជាសិល្បករពហុជំនាញផ្នែកសិល្បៈបុរាណ ដែលមានទេព កោសល្យខ្ពស់លើសិល្បៈអាយ៉ៃ។ បន្ថែមពីនោះ លោកចេះសម្ដែងល្ខោនបាសាក់ យីកេ និងចេះលេងចាប៉ីដងវែង ព្រមទាំងលេងឧបករណ៍ភ្លេងបុរាណច្រើនប្រភេទទៀត។លោក បានប្រឡូកក្នុងវិស័យសិល្បៈបុរាណ តាំងពីក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦៥ មកម្ល៉េះ៕ ដោយ ៖ អេង ប៊ូឆេង

To Top