ភ្នំពេញ ៖ ដោយអនុវត្តន៍ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌដូនពេញ ដោយមានលោក ទៀង ច័ន្ទសារ ជាអធិការ នៅវេលាម៉ោង១រំលងអាធ្រាត ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន៣នាក់ នៅផ្លូវរថភ្លើង R៦ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោកទៀង ច័ន្ទសារ អធិការនគរបាល ខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ រួមមាន÷
១/ឈ្មោះ សេង ខេមរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ដកហូតគ្រឿងញៀន០១កញ្ចប់តូច) ។
២/ឈ្មោះ អ៊ុក ណោម ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ ។
៣/ឈ្មោះ អ៊ាន វ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលផ្សារសាមហាន់ សង្កាត់ទួលសង្កាត់សង្កែ ខណ្ឌឫស្សីកែវ ។
លោកអធិការបានបន្តថា ក្រោឃាត់ខ្លួន ដកហូតវត្ថុតាងរួមមាន ÷
១/ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០១កញ្ចប់តូច ។
២/ម៉ូតូម៉ាកC125 សេរីឆ្នាំ2020 ពណ៌ខ្មៅ ពាក់ស្លាកលេខPP 1IHq378។
៣/ម៉ូតូម៉ាក Lets ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1L 2625 ។
បច្ចុប្បន្នជនសង្ស័យជនទាំង៣នាក់ ត្រូវឃុំខ្លួននិងសាកសួរ នៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ត ៕