ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការ មន្ទីរសុខាភិបាល នៃរដ្ឋបាល រាជធានី-ខេត្ត

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និងជាប្រធាន គណៈ កម្មាធិការជាតិ សម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោម ជាតិ (គ.ជ.អ.ប) នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការ មន្ទីរសុខាភិបាល នៃរដ្ឋបាល រាជធានី-ខេត្ត ដោយមានការចូលរួមពី ថ្នាក់ដឹកក្រសួងនានា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាល រាជធានី-ខេត្ត អង្គការជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណជា ១៤៩រូប។

សូមជម្រាបថា គោលបំណងនៃការដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋរាជធានី -ខេត្ត បានន័យថា មន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី -ខេត្ត ត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលរាជធានី -ខេត្ត ជាអ្នកគ្រប់គ្រងផ្ទាល់ តាមរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលថ្មី៕

ដោយ ៖ អេង ប៊ូឆេង

To Top