ព័ត៌មានជាតិ

កូរ៉េ បង្ហាញគម្រោង នាំចូលម៉ូតូ សាកថ្មមកកម្ពុជា ដើម្បីកាត់បន្ថយ ប៉ះពាល់បរិស្ថាន

ភ្នំពេញ ៖ លោក Lee JaeHoo ប្រធានក្រុមហ៊ុន Daehan Group របស់កូរ៉េ ប្រចាំកម្ពុជា បាន បង្ហាញគម្រោងចូលមកកម្ពុជា និងដាក់ឲ្យដំណើរការ ម៉ូតូសាកថ្ម (Electric Vehicle) ដែល អាចប្តូរថ្ម បានដោយមានសាក នៅតាមស្ថានីយ៍ ដែលជាការជួយកាត់បន្ថយ ផលប៉ះពាល់បរិស្ថានផងដែរ។

ក្នុងជំនួបពិភាក្សា ការងារជាមួយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្មីៗនេះ លោក Lee JaeHoo បានជម្រាបពី គម្រោងនាំចូល និងដាក់ឲ្យដំណើរការម៉ូតូសាកថ្ម (Electric Vehicle) ដែលអាចប្តូរថ្ម មានសាកនៅតាមស្ថានីយ៍ ហើយអាចប្រើប្រាស់ សម្រាប់ធ្វើដំណើរបានចម្ងាយ ប្រមាណ១០០គីឡូម៉ែត្រ។

លោកបន្ដថា ហើយកាត់បន្ថយផល ប៉ះពាល់ផ្នែកបរិស្ថាន និងមានតម្លៃចន្លោះពី១០០០ ទៅ១៥០០ ដុល្លារ។

ជាការឆ្លើយតប រដ្ឋមន្ដ្រីសាធារណការស្វាគមន៍ និងផ្ដល់ការគាំទ្រចំពោះ ដោយស្នើក្រុមហ៊ុនផ្ដោត ជាសំខាន់លើការប្រើប្រាស់មធ្យោបាយ ធ្វើដំណើរនេះ នៅខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ការធ្វើ ដំណើររបស់អ្នកទេសចរណ៍ ក្នុងតំបន់ប្រាសាទអង្គរវត្ត និងជួយកាត់បន្ថយ ការបំពុលបរិស្ថាន ។

ជាមួយគ្នានោះ រដ្ឋមន្ដ្រីសាធារណការ បានជំរុញលើកទឹកចិត្ត ឲ្យក្រុមហ៊ុនធ្វើការសិក្សា លើគម្រោង ឲ្យបានច្បាស់លាស់ មុននឹងនាំចូលដាក់ ដំណើរការជាផ្លូវការ ដោយសហការ ជាមួយក្រសួងនិង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីធានាបាននូវការប្រកួតប្រជែង ៕

ដោយ ៖ អេង ប៊ូឆេង

To Top