ព័ត៌មានជាតិ

សម្តេច ស ខេង អនុញ្ញាតឲ្យពាណិជ្ជករចិនចូលជួប សម្តែងការគួរសម និងប្រគល់ជូនសម្ភារការពារជំងឺ កូវីដ-១៩

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យលោក Train Huy ដែលជា ពាណិជ្ជករជនជាតិចិន ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងប្រគល់ជូនសម្ភារការពារជំងឺកូវីដ-១៩។

សូជម្រាបថា សម្ភារដែលទទួលបាននាពេលនេះ រួមមាន៖ ម៉ាស់ការពារចំនួន២០០,០០០ម៉ាស់(២០ម៉ឺនម៉ាស់) ដែលបានប្រគល់ជូនក្រសួងមហាផ្ទៃ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង មហាផ្ទៃ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ និងដើម្បីចូលរួមលើកកម្ពស់សុ ខុមាល ភាពដល់មន្រ្តីរាជការសាធារណៈផងដែរ៕ដោយ៖ អេង ប៊ូឆេង

To Top