ព័ត៌មានជាតិ

ប្រមុខការពារជាតិ ៖ក្នុងគ្រាមានការ គំរាមកំហែង ពីមេរោគកូវីដ១៩ ជាពេលវេលា ដែលយើងត្រូវរួមគ្នា ជាធ្លុងមួយ

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី​រដ្ឋមន្រ្តីក្រសួងការពារជាតិបានលើកឡើងថាក្នុងគ្រាមានការគំរាមកំហែងពីមេរោគកូវីដ១៩ ជាពេលវេលាដែលយើងត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីជម្នះឱ្យបាននូវគ្រោះដ៏កាចសាហាវនេះ។

តាមរយៈបណ្ដាញសង្គមហ្វេសសប៊ុកនៅថ្ងៃទី២៦មិថុនានេះ សម្ដេច ទៀ បាញ់ បានសរសរបន្ថែមថា”សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមគាំទ្ររាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយឧបសគ្គនានាដែលយើងកំពុងប្រឈម ដើម្បីភាពប្រសើរឡើងរបស់យើងទាំងអស់គ្នា”៕

To Top