ព័ត៌មានជាតិ

កម្លាំងនគរបាល ខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាព លួចម៉ូតូ

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូ កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថន យូ អាយុ២៦ឆ្នាំ សា្នក់នៅសំណង់មិនរៀបរយ ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឧប្ញស្សីកែវ (មានសារធាតុញៀន) ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួន។

រីឯជនរងគ្រោះឈ្មោះ លឹម សេងឡុង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ និសិត្ស មានទីលំនៅ ស្នាក់នៅសាលាកសិកម្មព្រែកលាប ភូមិព្រែកលាប សង្កា ព្រែកលាប ខណ្ឧ ជ្រោយចង្វារ រាជធានីភ្នំពេញ ។

សំភារៈបាត់បង់រួមមាន ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ចាម 1F 6602 ។

លោកអធិការបន្តថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១យប់ ជនរងគ្រោះបានជិះម៉ូតូមកទុក នៅចំណុចកើតហេតុ រួចចុះទៅមាត់ទន្លេ ក៏មានជនសង្ស័យ០២នាក់ បានធ្វើសកម្មភាពលួចម៉ូតូបាត់ ក្រោយមកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ។
បន្ទាប់ពីទទួលបណ្តឹង សមត្ថកិច្ចបានស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញា ឈានទៅឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចភូមិ ផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ យកមកសួរនាំ និងចាត់ការតាមនិតិវីធី ។

បន្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌប្ញស្សីកែវ ដើម្បីស្រាវជ្រាវរកបក្ខពួកបន្ត និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញតាមនីតិវិធី ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top