ហ្សឺណែវ ៖ ប្រធានអង្គការ សុខភាពពិភពលោក កំពុងបញ្ជូនក្រុមមួយ ទៅប្រទេសចិន នៅសប្តាហ៍ក្រោយនេះ ដើម្បីស៊ើបអង្កេត ពីប្រភពដើម នៃមេរោគឆ្លងកូវីដ-១៩។
លោក Tedros បានលើកឡើងថា“ យើងអាចប្រយុទ្ធប្រឆាំង នឹងវីរុសបានកាន់តែប្រសើរ នៅពេលដែលយើងដឹងអ្វីៗទាំងអស់ អំពីវីរុសរួមទាំងរបៀប ដែលវាចាប់ផ្តើម” យើងនឹងបញ្ជូនក្រុមមួយ នៅសប្តាហ៍ក្រោយទៅកាន់ប្រទេសចិន ដើម្បីត្រៀមលក្ខណៈនោះ ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងរដ្ឋមន្រ្តីការបរទេសលោក Mike Pompeo បានលើកឡើងថា ជំងឺនេះអាចលេចចេញពីមន្ទីរ ពិសោធន៍មួយនៅទីក្រុង Wuhan បើទោះបីជាពួកគេមិន បានបង្ហាញភស្តុតាងអ្វីក៏ដោយ ហើយចិន បានបដិសេធ ក្នុងនោះដែរអ្នកវិទ្យាសាស្ត្រ បានលើកឡើងថា វីរុសនេះលេចចេញជា លក្ខណៈធម្មជាតិ។
លោក ត្រាំ បានប្រកាសពីផែនការលាឈប់ ពីអង្គការសុខភាពពិភពលោក ដែលលោកលើកឡើងថា មានភាពជិតស្និទ្ធនឹងចិន ។ លោកបានសង្កត់ធ្ងន់ម្តងហើយ ម្តងទៀត ដើមកំណើតចិន នៃវីរុសនេះដោយហៅវាថា “Kung Flu ” នៅឯការប្រមូលផ្តុំគ្នា ពីរដង ក្នុងខែនេះដែលពាក្យនេះ សេតវិមាន ធ្លាប់បានពិពណ៌នាថា មិនអាចទទួលយកបានហើយ ក្រុមអាមេរិកអាស៊ី និយាយថា ជាការប្រកាន់ពូជសាសន៍ ៕
ដោយ ឈូក បូរ៉ា