ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន ផ្អាកការងារមន្ដ្រី នគរបាលខេត្តព្រៃវែង ៧រូប បណ្តោះអាសន្ន

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តម សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសម្រេចផ្អាកការងារ ជាបណ្តោះអាសន្ន ចំពោះមន្ដ្រីនគរបាលជាតិ ចំនួន៧រូប នៃស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង។

សូមរំលឹកថា ពាក់ព័ន្ធនឹងការ សម្រេចដាក់ពិន័យ ចំពោះមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយសារតែ កាលពីថ្ងៃទី២០ ខែកក្កដា កម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង ដែលមាននគរបាលពាក់ស័ក្ដិ៣ ម្នាក់ ឈ្មោះ ទូច ធារ៉ា ជាអនុប្រធានការិយាល័យ ប្រឆាំងគ្រឿងញៀនបានចាប់ជនសង្ស័យ២នាក់ មកធ្វើទារុណកម្ម ដោយវាយនឹងស្នាប់កាំភ្លើងផង ឆក់នឹងដំបងឆក់ផង ដើម្បីជំរិតយកលុយ៤លានរៀល ជាថ្នូរនឹងការដោះលែង ៕

To Top