ពោធិសាត់ ៖ រដ្ឋបាលខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២០ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នគរបាលខេត្តពោធិសាត់ថ្មី ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកបណ្ឌិតម៉ៅ ធនិន អភិបាល នៃគណះអភិបាលខេត្តពោធិសាត់ ។
យោងប្រកាស របស់ក្រសួងមហាផ្ទៃ លេខ៣៧២៧ប្រកចុះថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២០ ត្រូវបានផ្ទេរភារកិច្ចតែងតាំង លោកឧត្តមសេនីយ៍ទោ ស ថេង ពីអនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មកជាស្នងការនគរបាលខេត្តពោធិសាត់ ជំនួសលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ដែលត្រូវបានដាក់អោយចូលនិវត្តន៍។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី អតីតស្នងការនគរបាលខេត្តពោធិសាត់ ត្រូវបានព្រះរាជក្រឹត្យ ដាក់អោយចូលនិវត្តន៍ ហើយក៍ត្រូវបានព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានះស្មើរនឹងអនុរដ្ឋលេខាធិការ ៕