ភ្នំពេញ៖លោកមិន រ៉ាវុធ តំណាងលោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម ១៥៧ និងលោកយិន សាំងហេង ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧សាខាខេត្តប៉ៃលិន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានដឹកនាំ សមាជិក សមាជិកានាំយកអំណោយ ប្រគល់ជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន៣គ្រួសារ នៅភូមិអូរប្រេីស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
អ្នកដែលទទួលបានអំណោយ ទាំង៣គ្រួសារនោះរួមមាន៖ឈ្មោះមឿន ស៊ីណា ភេទស្រី អាយុ៥៣ឆ្នាំ (ទីទ័លក្រ) ,ឈ្មោះមិត សាង ភេទស្រី អាយុ៦៣ឆ្នាំ (ទីទ័លក្រ) និងឈ្មោះនួន ស្រីនិច្ច ភេទស្រី អាយុ៣៣ ឆ្នាំ (ទីទ័លក្រ) ។
អំណោយដែលពួកគេ ទទួលបានក្នុងមួយគ្រួសារ៖ អង្ករចំនួន១ការ៉ុង ទម្ងន់២៥គីឡូក្រាម ទឹកស៊ីអ៉ីវ១យួរ ស្មើ៦ដប ,ទឹកត្រី១យួរ ស្មើ៦ដប ត្រីខ១ដុំ ស្មើ៦កំប៉ុង ,ស្កសរ ១គីឡូក្រាម ,អំបិល ១គីឡូក្រាម ,ទឹកសុទ្ធ១០យួរ ប៊ីចេង ១ថង់ និងថវិកា ចំនួន១៥០,០០០រៀល៕