ព័ត៌មានជាតិ

សម្ដេច ស ខេង សរសើរទាហាន វៀតណាមខ្លាំង ដោយសារបរិភោគ បន្លែរត្រកួន (វីដេអូ)

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រាប់ប្រជាពលរដ្ឋ នៅខេត្តព្រៃវែង កុំអោយមើលស្រាលបន្លែរខៀវ ជាពិសេសត្រកួន ដោយសម្ដេចបានលើកឡើង ជាឧទាហរណ៍ ជាក់ស្ដែងមួយថា កាលពីសម័យសង្គ្រាមរវាង សហរដ្ឋអាមេរិកជាមួយវៀតណាម គឺពូជបន្លែត្រកួនតែងតែត្រូវបាន ក្រុមទាហានវៀតណាម ស្ពាយជាប់ជានិច្ចគ្រប់សមរភូមិ ដើម្បីដាំធ្វើជាស្បៀង ក្នុងការទប់ទល់ជាមួយសត្រូវ ។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយមួយចំនួនទៀត ជូនប្រជាពលរដ្ឋ ក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តព្រៃវែង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចក្រឡាហោម បានលើកឡើងថា «កាលពីសង្គ្រាម អាមេរិកកាំង ជាមួយវៀតណាម! គេថាចុះយ៉ាងមិចអាពួក វៀតណាម(ទាហាន) ក៏ខ្លាំងម្ល៉េះវាស៊ីតែស្មៅ! វៀតណាមស៊ីតែត្រកួន អាត្រកួននឹងអត់ចោលទេ អាស្រុះយកត្រកួននឹងផង អាទឹកត្រកួននឹងក៏មិនចោលដែរ យកធ្វើទឹកស៊ុប។គេថាវៀតណាម(ទាហាន) អីក៏ខ្លាំងម្ល៉េះ ស៊ីតែត្រកួន! ហេវាមិនមែនតែត្រកួនសុទ្ធនោះទេ ប៉ុន្តែគឺថាទៅណា គឺថាវាស្ពាយសាក់កាដូ មានពូជមានចបមានប៊ែល ទៅដល់ណាដាក់ពឹបកាប់ភ្លាមម៉ង ជ្រោយដីនឹង បាន៤ទៅ៥ម៉ែត្រការ៉េ ដាំត្រកួននឹងម៉ង កន្លះខែក្រោយបានត្រកួននឹងហូបហើយ»។

គួររំលឹកថា ក្នុងពេលទាហានវៀតណាម មានវត្តមានក្នុងទឹកដីកម្ពុជា កាលពីឆ្នាំ១៩៧៩-១៩៨៩ ប្រជាជនខ្មែរតែងតែឃើញទាហានវៀតណាមនៅទីណា គេសង្កេតឃើញរងបន្លែរត្រកួន នៅទីនោះ៕

To Top