ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ធ្វើបទឧទ្ទេសនាមស្តីពី រចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច និងបទពិសោធន៍ការងារ របស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជូនដល់ និសិត្ស នៃសាលានាយទាហានសកម្ម ត្មាតពង

ដោយមានការឯកភាពពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លើសំណើរបស់ លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលានាយទាហានសកម្ម ត្មាតពង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើបទឧទ្ទេសនាមស្តីពីរចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច និងបទពិសោធន៍ការងារ របស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជូនដល់ និសិ្សតនាយទាហានសកម្ម114 នាក់ និងមានការចួលរួមពី នាយទាហាន យោធាចារ្យ សរុប ចំនួន៥០៩នាក់៕

To Top