ព័ត៌មានជាតិ

សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) ប្រគល់ម៉ាសចំនួន១០ម៉ឺន ជូនបញ្ជាការដ្ឋាន កងទ័ពជើងគោក

ភ្នំពេញ៖ ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលមានលោកហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ បានចាត់ឲ្យក្រុមការងារ ប្រគល់ម៉ាសចំនួន១០ម៉ឺនម៉ាស់ ជូនបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីប្រើប្រាស់នៅក្នុងក្របខណ្ឌកងទ័ព ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ។

ឧត្តមសេនីយ៍ទោ កៅ វណ្ណារ៉េត នាយសេនាធិការរង នាយការិយាល័យសុខាភិបាល កងទ័ពជើងគោកតំណាងឧត្តមសេនីយ៍ ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោដែលបានឧបត្ថម្ភ ម៉ាសចំនួន១០ម៉ឺនម៉ាស ជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ 

ពិធីប្រគល់ និងទទួលម៉ាសនេះ បានធ្វើនៅបញ្ជាការដ្ឋានកងទ័ពជើងគោកក្រោមវត្តមាន ឧត្តមសេនីយ៍ទោឧត្តមសេនីយ៍ទោ កៅ វណ្ណារ៉េត និងលោកទន្ទបណ្ឌិតហោ អូន តំណាងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានធ្វើពិធីប្រគល់-ទទួលនៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។ 

ជាមួយគ្នានេះដែរ ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងជំងឺកូវីដ-១៩ បានចុះធ្វើយុទ្ធនាការអប់រំសុខភាពជូនដល់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងសហគមន៍បឹងឈូកសហគមន៍បឹងឈូក និងប្រជាពលរដ្ឋរស់នៅតាមខ្នងផ្ទះ នៅក្នុងទឹកដីខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ។

គួររំលឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមការពារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមរយៈការធ្វើចត្តាឡីស័ក និងចូលរួមអនុវត្តនូវវិធានការវិធាន របស់ក្រសួងសុខាភិបាល ឲ្យបានមាត់ចត់និងត្រឹមត្រូវ។

To Top