ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាលថៃ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្រោយជួបប្រជុំជាមួយអភិបាលខេត្ត សាមុត សាខន ដែលឆ្លងវីរុសកូវីដ១៩

បរទេស៖ ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីសុខភាពសាធារណៈរបស់ថៃ លោក Anutin Charnvirakul ស្ថិតនៅក្រោមការធ្វើចត្តាឡីស័កនៅក្នុងផ្ទះរយៈពេល ១៤ ថ្ងៃ បន្ទាប់ពីលោកបានជួបប្រជុំជាមួយអភិបាលខេត្ត សាមុតសាខន ដែលក្រោយមកបានធ្វើតេស្តវិជ្ជមានចំពោះ Covid-19 ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បានប្រកាសនៅថ្ងៃច័ន្ទថា លោក Anutin កំពុងស្ថិតនៅក្នុងផ្ទះដាច់ពីគេ។

លោកបាននិយាយថា សំណាកត្រូវបានប្រមូលពីលោករដ្ឋមន្រ្តីសម្រាប់ការធ្វើតេស្តរកវីរុស Covid-19 បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្នុងតំបន់ម្នាក់ត្រូវបានបញ្ជាក់ថាមានជំងឺនេះ។

អ្នកនាំពាក្យរូបនេះបាននិយាយថា“ មន្ត្រីរូបនេះបានខិតខំធ្វើការនៅក្នុងខេត្តនេះហើយប្រឈមនឹងហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺនេះ បើទោះបីជាមានការប្រុងប្រយ័ត្នក៏ដោយ” ៕ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top