ព័ត៌មានជាតិ

សមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ផ្តល់អំណោយដល់បញ្ជាការដ្ឋាន កងទ័ពជើងគោក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក មានរៀបចំពិធីប្រគល់ និងទទួលអំណោយពីឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជូនដល់បញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។

ក្នុងនាមកងទ័ពជើងគោក  ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

លោក ម៉ាណែត បានបន្តទៀតថា៖ អំណោយដ៏ថ្លៃថ្លានេះជាទឹកចិត្តដ៏សប្បុរស និងជាការចែករំលែកដ៏មានសារៈសំខាន់ ដើម្បីចូលរួមគាំទ្រដល់កងទ័ព
ក្នុងការដោះស្រាយសេចក្តីត្រូវការផ្សេងៗរបស់អង្គភាព។

សូមបញ្ជាក់ថា អំណោយទាំងនោះ រួមមាន÷ ទឹកត្រីចំនួន ៦០០០ដប ទឹកស៊ីអ៊ីវចំនួន ៦០០០ដប ទឹកសំលាប់មេរោគចំនួន ១០០០ដប និងថវិកាចំនួន ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕

To Top