ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ឲ្យមន្ត្រីជំនាញចម្លាក់អក្សរ អរគុណសន្តិភាព លើដើមឈើ ដែលមានអាយុកាល រាប់រយឆ្នាំ

កំពង់ចាម ៖ ដោយសារគុណបំណាច់ នៃសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ដូច្នេះហើយទើបអភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឱ្យមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ ចាត់ចែងជាងចម្លាក់ ឆ្លាក់ជាអក្សរផុសពាក្យថា <<អរគុណសន្តិភាព>>លើដើមឈើទាលមួយដើម ក្នុងក្រុងកំពង់ចាម ហើយត្រូវបើកសម្ពោធដាក់តាំងបង្ហាញ ដល់ប្រជាពលរដ្ឋបាន ទស្សនានៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ក្នុងអត្ថន័យឱ្យប្រជាពលរដ្ឋទាំងអស់ចេះស្រលាញ់ និងចេះនាំគ្នាថែរក្សាសុខសន្តិភាព ឲ្យបានគង់វង្សផងដែរ ។

ម្យ៉ាងទៀត ពាក្យថាសន្តិភាពនេះដែរ បើយោងតាមវចនានុក្រម របស់សម្តេចព្រះសង្ឃរាជ ជួន ណាត មានន័យថា ជាដំណើរនៃសេចក្តីសុខសាន្តត្រាណ ជាមធ្យោបាយ នៃការធ្វើឲ្យមានសេចក្តីស្ងប់ចិត្ត និងការផ្សះផ្សាអធិករណ៍ដោយសន្តិវិធី។

គួររំលឹកផងដែរថា រដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកបានចាត់ឲ្យមន្រ្តីរដ្ឋបាល ព្រៃឈើ រៀបចំចាត់ចែងជាងចម្លាក់ ឆ្លាក់ជាអក្សរផុស គឺពាក្យ អរគុណសន្តិភាព លើដើមឈើទាល ដែលមានអាយុរាប់រយឆ្នាំមកហើយ ដើមឈើនោះ មានទំហំប្រហែល ២ អោប ដុះអមផ្លូវជុំវិញសាលាខេត្ត ដែលបានងាប់ដោយសាអាយុកាល ។ ប៉ុន្តែយ៉ាងណាក៏ដោយពេលនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏ប្រារព្ធពិធីសម្ភោធ ជាផ្លូវការ ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីដាក់ឲ្យប្រជាជនបានទស្សនា នឹងឲ្យកាន់តែយល់ជ្រួតជ្រាបអំពីគុណតម្លៃនៃ សុខសន្តិភាព ៕

To Top