ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះក្រុមមនុស្សមួយចំនួន ដែលចោទប្រកាន់សម្ដេចថា ប្រមាថអាយុជីវិតប្រជាពលរដ្ឋ ចំពោះការណែនាំឲ្យត្រៀមទីបូជា និងទីបញ្ចុះសពក្នុងករណី ដែលមានប្រជាជនកម្ពុជាក៏ដូចជា ជាតិដើមភាគតិចនិងជនបរទេស ទទួលមរណភាពដោយសារជំងឺកូវីដ១៩។
តាមរយៈសារសំឡេងនៅថ្ងៃទី១១ មីនា នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការត្រៀមរៀបចំទុកជាមុន ក្នុងករណីមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ គឺជាការគោរពនិងយកចិត្តទុកដាក់ នៅក្នុងទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ មិនមែនជាការប្រមាថនោះទេ ។
សូមស្ដាប់ប្រសាសន៍ដើមទាំងស្រុង របស់សម្ដេចតេជោ ហ៊ុន សែន ដូចខាងក្រោម៖

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
