ព័ត៌មានជាតិ

ជនខិលខូចលួចចាក់ដី ចូលសមុទ្រពេលយប់ នៅចំណុចទីតាំងមុខ ក្រុមហ៊ុនកម្ពុជាតេលា ក្នុង ស្រុកស្ទឹងហាវ

ភ្នំពេញ៖ រដ្ឋបាលស្រុកស្ទឹងហាវ នៅ ថ្ងៃទី ១៥ខែ មីនា នេះបានចេញសេចក្ដីជូនដំណឹងស្តីពីករណីជនឆ្លៀតឱកាសចាក់ដីចូលក្នុងសមុទ្រនៅចំណុចទីតាំងមុខ ក្រុមហ៊ុនកម្ពុជាតេលា ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ជាមួយ គ្នា នោះ រដ្ឋបាល ស្រុក ស្ទឹងហាវ បញ្ជាឱ្យជនឆ្លៀតឱកាសកាយដីចេញវិញជាបន្ទាន់និងចូលខ្លួនដោះស្រាយជាមួយរដ្ឋបាលស្រុកបេីពុំដូច្នោះទេអាជ្ញាធរនឹងធ្វេីការស្រាវជ្រាវចាត់វិធានការផ្លូវច្បាប់។

To Top