ព័ត៌មានជាតិ

ទង់ជាតិកម្ពុជា បង្ហាញខ្លួន យ៉ាងចិញ្ចែងចិញ្ចាច នៅតាមកំពូលអាគារ ដ៏ខ្ពស់ស្កឹមស្កៃ នៃទីក្រុងសៀងហៃ

ភ្នំពេញ ៖ ទង់ជាតិកម្ពុជា បានបង្ហាញខ្លួនយ៉ាងខ្ពស់ចិញ្ចែងចិញ្ចាច នៅតាមកំពូលអាគារដ៏ខ្ពស់ស្កឹមស្កៃ នៃទីក្រុងសៀងហៃ ដើម្បីជាកិច្ចស្វាគមន៍ ចំពោះព្រះរាជដំណើរ ទស្សនកិច្ចដ៏ឧត្តុង្គឧត្តម នៃសម្តេចព្រះប្រមុខរដ្ឋ ដ៏ឆ្នើមនៃកម្ពុជា ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ។

យោងតាមគេហទំព័រ Royal du Cambodge បានឲ្យដឹងបន្ថែមថា នាវេលារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វ ព្រះរាជហឫទ័យស្តេច យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅទីក្រុងសៀងហៃ សាធារណរដ្ឋ ប្រជាមានិតចិន ព្រមទាំងបានទទួល ជួបសវនការជាមួយ លោក Li Qiang លេខាធិការ នៃគណៈកម្មាធិការគណបក្សក្រុង សៀងហៃ និងលោក Gao Zheng អភិបាលក្រុងសៀងហៃ ៕

To Top