ព័ត៌មានជាតិ

បុរសម្នាក់យកកាំបិត កាប់សម្លាប់បុរសម្នាក់ទៀត យ៉ាងព្រៃផ្សៃដោយសង្ស័យថា មានសាហាយជាមួយប្រពន្ធខ្លួន

ភនំពេញ ៖ ការសង្ស័យបានក្លាយជាកំហឹង​ធ្វើឲ្យ បុរសម្នាក់ក្លាយជាឃាត​ករ​ កាប់សម្លា​ប់​មនុស្ស​យ៉ាងសាហាវព្រៃផ្សៃដោយចោទថាប្រពន្ធខ្លួន មានស្នេហាក្រៅឆាកជាមួយជនរងគ្រោះ ។ នេះបើតាមការផ្សាយរបស់ ផេករដ្ឋបាលខេត្តកំពង់ស្ពឺ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ១៤ និង៤០នាទី ថៃ្ងទី​១៦​ ខែមីនា​ ឆ្នាំ​២០២១​ រស់នៅភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោ​ងទ​ង ខេត្តកំពង់ស្ពឺ​ ភូមិឃុំ​ជាមួយ​ជនល្មើស​ ។

ក្រោយកើតហេតុកងកម្លាំង ព្រហ្មទណ្ឌស្រុក បានធ្វេី​ការ​ឃាត់ខ្លួនជនល្មេីស​ ម៉ៃ សៅគៀង ភេទប្រុស អាយុ ២៧​ឆ្នាំ ពាក់ព័ន្ធករណីឃាតកម្មដោយចេតនា ធ្វើសកម្មភាព យកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ សែម ភា ហៅវ៉េវ ភេទប្រុស អាយុ ២១​ឆ្នាំ។

តាមការ​បញ្ជាក់​ពីសមត្ថកិច្ច​ ជនល្មើសបានធ្វេីសក​ម្ម​ភាព​ កាប់​ទៅលេីជនរងគ្រោះ​នៅពេលជនរងគ្រោះកំពុងអង្គុយចិតផ្លែស្វាយនៅខាងក្រោយផ្ទះដោយ មិនបានដឹងខ្លួន​។

ជនល្មើស​បានកាប់ចំនួន៤​កាំបិត គឺចំក្បាលលើត្រជៀក ខាងស្ដាំ​១កាំបិត កញ្ចឹ​ងក២​កាំបិត​សង្ខាង និងកែងដៃខាងស្ដាំ១កាំបិត ។ មូលហេតុ​ដោយជនល្មេីស ចោទប្រកាន់សង្ស័យថាប្រពន្ធខ្លួន​មា​នទំនាក់ទំនង​ស្នេហា​ក្រៅឆាកជាមួយជនរងគ្រោះ​ ។

បច្ចុប្បន្ន​ជនល្មើស​ត្រូវ​បាន​កំលាំងនគរបាល​ធ្វើ​ការឃាត់ខ្លួនរួមជាមួយវត្ថុតាងកាំបិតផ្គាក់​ បញ្ជូន​មកអធិ​ការដ្ឋាន​ នគរបាល​ស្រុក​សំរោងទង​ សាកសួរ​កសា​ង សំណុំរឿង​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ ចំណាត់ការ​បន្ត​ ៕

To Top