ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យកម្លាំងនគរបាល ត្រូវក្រោកឈរ និងសួរនាំអ្នកធ្វើដំណើរ ដោយប្រើពាក្យ សម្ដីសមរម្យ (Video)

ភ្នំពេញ ៖ ក្រោយពីមានកម្លាំង នគរបាលមួយចំនួន ប្រើប្រាស់អាកប្បកិរិយា មិនសមរម្យដាក់ ប្រជាពលរដ្ឋ នោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាដល់កម្លាំង នគរបាលជាតិ ទាំងអស់ត្រូវក្រោកឈរសួរ នាំអ្នកធ្វើដំណើរ ដោយប្រើពាក្យសម្ដីឲ្យសមរម្យ ពេលពួកគាត់ឆ្លងកាត់កន្លែងតំបន់បិទខ្ទប់ ជាពិសេសនោះ កម្លាំងនគរបាល ត្រូវមានឥរិយាបទត្រឹមត្រូវផងដែរ ។

តាមរយៈសារសំឡេង នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នាយឧត្ដមសេនីយ៍ នេត សាវឿន បានណែនាំដល់កម្លាំង នគរបាលជាតិទាំងអស់ ត្រូវមានឥរិយាបថឲ្យសមរម្យ ទើបប្រជាពលរដ្ឋគោរព និងស្រលាញ់ ។

នាយឧត្ដមសេនីយ៍ នេត សាវឿន បានបញ្ជាក់យ៉ាងដូច្នេះថា «គ្រប់គោលដៅមិញប្រជាពលរដ្ឋសំណូមពរ កម្លាំងបងប្អូនយើង នៅតាមប៉ារ៉ាសទាំងអស់ ពេលជួបនិយាយ ស្ដីមួយគេហ្នឹងអត់ក្រោកឈរ អង្គុយកៅអី ហើយរុញពីមួយទៅមួយ ។ អ្នកដែលនិយាយ ជាមួយប្រជាពលរដ្ឋ អ្នកនិយាយ ជាមួយអ្នកធ្វើដំណើរ ត្រូវក្រោកឈរ ហើយមានឥរិយាបថ ច្បាស់លាស់ កែសម្រួលកន្លែងនឹងភ្លាមៗ ហើយកុំរុញគ្នា ទៅវិញ ទៅមក ហើយអ្នកក្រោកឈរ សុំពិនិត្យសម្រេចឲ្យទៅ ឬមិនឲ្យទៅ»។

សូរំលឹកថា នាពេលថ្មីៗ រាជរដ្ឋាភិបាល សម្រេចបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងទឹកតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕

To Top