ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​ ៖ ពុំមានហេតុផល បន្តបិទរាជធានី-ខេត្ត ទៀតឡើយ​ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតឡើយ គ្រាន់តែបិទតំបន់តូចៗមួយចំនួន មានហានិភ័យខ្ពស់នៃការឆ្លងរីករាលជំងឺកូវីដ១៩ប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះក្រោយពីមានអ្នក Comment ក្នុងហ្វេសបុកសម្ដេចថា «សម្តេចថ្ងៃទី៥ នេះ សូមសម្តេចបើកផ្លូវវិញមែនទែនមក។ ក្មួយជាប់នៅខេត្តយូរថ្ងែមកហើយដែរ មិនទាន់ចូលទៅភ្នំពេញវិញបាន ព្រោះត្រូវឡើងមកចាក់វ៉ាក់សាំង ហើយថវិកាក៏ជិតអស់ សំណាងហើយក្មួយស្គាល់គេគេឲ្យផ្ទះស្នាក់នៅអត់គិតអ្វីពីក្មួយ»។

ផ្ទាំងពាណិជ្ជកម្ម

ជាការឆ្លើយតប សម្ដេចតេជោ មានប្រសាសន៍ថា «ពុំមានហេតុផលបន្តបិទទេយើងនឹងបើក! តែខេត្ត ឬរាជធានីអាចបិទតំបន់តូចៗ ដែលនៅមានហានិភ័យលើការឆ្លងខ្ពស់។ការបិទកន្លងមក គឺជាការបង្ខំចិត្តដើម្បីកាត់បន្ថយការឆ្លង និងការស្លាប់របស់ប្រជាជនយើង។ សូមយោគយល់ដល់ការលំបាករួមរបស់ជាតិ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ សម្រេចជ្រើសយកវិធានការបន្ដបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩៕

To Top