Covid-19

៨ថ្ងៃ ក្រសួងការពារជាតិ ចាក់វ៉ាក់សាំង ជូនពលរដ្ឋ នៅតំបន់ក្រហម ជាង៣សែននាក់

ភ្នំពេញ៖ រយៈពេល៨ថ្ងៃ​ នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅតំបន់ក្រហម នៅរាជធានីភ្នំពេញ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនបងប្អូន ប្រជាពលរដ្ឋ បានចំនួន ៣៥១,៥៣៧នាក់ (នារី ១៨៨,៣២០នាក់)។

បើតាមការបញ្ជាក់ពី នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងបន្ថែមថា ដោយឡែកក្នុងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ នៅតំបន់ក្រហមចំនួន ៥១,១៧៥នាក់ ក្នុងនោះមាននារី ២៩,៨៥៤នាក់ផងដែរ។

តាមផែនការ ក្រសួងការពារជាតិ នឹងខិតខំចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ នៅតំបន់ក្រហម ឱ្យបានរួចរាល់។ សូមបងប្អូនប្រជាពលរដ្ឋ នៅតំបន់នេះទាំងអស់ កុំមានការព្រួយបារម្ភ ខ្លាចអស់វ៉ាក់សាំង ដោយរាជរដ្ឋាភិបាល បានត្រៀមវ៉ាក់សាំងរួចរាល់ហើយ ដើម្បីផ្តល់ជូនបងប្អូន​ ក្នុងយុទ្ធនាការនេះ៕

To Top