Covid-19

ខេត្តសៀមរាប រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៣នាក់ និងមានករណីជាសះស្បើយ ចំនួន២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ចំនួន៣នាក់ និងជាសះស្បើយចំនួន ២នាក់។

រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថាអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់មានរាយនាមខាងក្រោម៖

១- ឈ្មោះ ពិន ស៊ា ភេទប្រុស អាយុ២៦ឆ្នាំ អាសយដ្ឋាននៅភូមិរុន ឃុំជន្លាសដៃ ស្រុកក្រឡាញ់ មកពីក្រុងបាំងកក ប្រទេសថៃ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
២- ឈ្មោះ ប្រាក់ ស្រីកា ភេទស្រី អាយុ១២ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់សំបូរ ក្រុងសៀមរាប។
៣- ឈ្មោះ កៅ វាសនា ភេទប្រុស អាយុ១១ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ មានដូចខាងក្រោម៖
១- ឈ្មោះ រិទ្ធ គន្ធី ភេទប្រុស អាយុ១៩ឆ្នាំ អាសយដ្ឋាននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
២- ឈ្មោះ សួន សីហា ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។

សូមបញ្ចាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១១០នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៥៩នាក់ ស្លាប់២នាក់ និង៤៩នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប៕

To Top