ភ្នំពេញ៖ រដ្ឋខេត្តស្វាយរៀង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ម្នាក់ ឈ្មោះ ពេជ្រ ភឿន អាយុ៤២ឆ្នាំ បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩។
រដ្ឋបាលខេត្តស្វាយរៀង មានការសោកស្ដាយជាពន់ពេក និងសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំរកទីបំផុតគ្មាននេះ ជាមួយគ្រួសារសព ចំពោះការបាត់បង់សាច់ញាតិ ជាទីគោរពស្រឡាញ់ និងសូមបួងសួងដួងវិញ្ញាណក្ខន្ធលោក ពេជ តឿន ឆាប់បានចាប់បដិសន្ធិ ក្នុងសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ ៕