ភ្នំពេញ ៖ ផ្អែកតាមរបាយការណ៍របស់ នាយកដ្ឋានស្ថិតិទេសចរណ៍ បានបញ្ជាក់ថា រយៈពេល៥ខែ ឆ្នាំ២០២១ (មករា-ឧសភា) ភ្ញៀវទេសចរអន្តរជាតិ ចំនួន៩១,៥៩៦ នាក់ ធ្វើដំណើរចូលមកប្រទេសកម្ពុជា។
ភ្ញៀវអន្ដរជាតិ ជាង៩ម៉ឺននាក់ នោះ ភាគច្រើន ជាអ្នកជំនួញ និងអ្នកវិនិយោគ ជាដើម។
របាយការណ៍ ដដែល រៀបរាប់ ថា «ក្នុងរយៈពេលប្រាំខែ នៃឆ្នាំ២០២១ (ខែមករា-ខែឧសភា) ភ្ញៀវទេសចរអន្តរជាតិ ដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប ៩១,៥៩៦ នាក់ ធ្លាក់ចុះ ៩២.២ ភាគរយ បើធៀបក្នុងរយៈពេល ដូចគ្នានៅឆ្នាំ២០២០»។
សូមរំលឹកថា នៅឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិ ដែលបានធ្វើដំណើរចូលមកកាន់ ប្រទេសកម្ពុជា មានចំនួន សរុប ១,៣៦,១៤៣ នាក់ ធ្លាក់ចុះ ៨០.២ បើធៀបនឹងឆ្នាំ២០១៩៕