Covid-19

កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងថ្មី៤៩នាក់ ជាសះស្បើយ៥២នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩នាក់ថ្មី ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគន៍ ២០កុម្ភៈ ចំនួន៤៧នាក់ ជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន២នាក់ ខណៈមានករណីជាសះស្បើយចំនួន ៥២នាក់ និងករណីស្លាប់០១នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៥៧៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧៥២នាក់ និងកំពុងសម្រាកព្យាបាល៨១១នាក់ ស្លាប់១១នាក់៕

To Top