ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯកបណ្ឌិតសៅ សុវណ្ណី ប្រគេនទៀនវស្សានិងទេយ្យទាន ដល់វត្តចំនួន១២វត្តនៅស្រុករំដួលនិងក្រុងបាវិត

ស្វាយរៀង ៖ឧត្តមសេនីយ៍ឯកបណ្ឌិតសៅ សុវណ្ណីអគ្គលេខាធិការរង អាជ្ញាធរជាតិអាវុធគីមីនិងក្រុមការងារនៅព្រឹកថ្ងៃទី២៩ ខែកក្កដាឆ្នាំ ២០២១ នេះបានប្រគេនទៀនព្រះស្សានិងទេយ្យទានព្រមទាំងបច្ច័យមួយចំនួនដល់វត្តចំនួន១២ នៅក្នុងឃុំបុសមន ស្រុករំដួលនិងក្រុងបាវិត ខេត្តស្វាយរៀង។

លោកបណ្ឌិតបានបន្តថាជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្តនិងក្រុមការងារថ្នាក់ជាតិ ក៏តែងតែបាននាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងប្រទេសដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ដល់វិស័យពុទ្ធសាសនាផងដែរ។

លោកក៏បានថ្លែងផ្តាំផ្ញើរដល់មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ត្រូវទៅចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នា និងត្រូវគោរព អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ជាពិសេសជំងឺកូវីដបំលែងថ្មីដែលតា ដោយត្រូវអនុវត្តឲ្យបានល្អតាមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន គឺ ៣កុំ និង ៣ការពារ។

នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯកបណ្ឌិតសៅ សុវណ្ណី ក៏បានប្រគេនដល់ព្រះសង្ឃរួមមានទៀនព្រះវស្សា១ គូរនិងទេយ្យទានព្រមទាំងបច្ច័យចំនួនក្នុងមួយវត្តចំនួន២០មុឺនរៀលផងដែរ៕

To Top