ភ្នំពេញ៖រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៧៩នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៣៣នាក់ និងស្លាប់ចំនួន ៤នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ ។
ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ៧នាក់
២- ស្រុកព្រះសេ្ដច ចំនួន ១៩ នាក់
៣-ស្រុកកំចាយមារ ចំនួន ១២នាក់
៤-ស្រុកពាមជរ ចំនួន ១១នាក់
៥- ស្រុកកំពង់ត្របែក ចំនួន ៩នាក់
៦- ស្រុកមេសាង ចំនួន ៦នាក់
៧- ស្រុកស្វាយអន្ទរ ចំនួន ៤នាក់
៨- ស្រុកពាមរក៍ ចំនួន ៣នាក់
៩- ស្រុកបាភ្នំ ចំនួន ២នាក់
១០- ស្រុកញ្ជ្រៀច ចំនួន ២នាក់
១១-ស្រុកសុីធរកណ្ដាល ចំនួន ២នាក់
១២-ស្រុកពារាំង ចំនួន ១នាក់
១៣-ស្រុកពោធិ៍រៀង ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៧៩នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង រកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៤៦៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.២៤៥នាក់ និងកំពុងសម្រាកព្យាបាល១.១៤៣នាក់ ស្លាប់៨០នាក៕