ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រែល មិត្តចិននឹងបន្តផ្ដល់វ៉ាក់សាំងកូវីដ១៩ចំនួន៥០មឺុនដូសបន្ថែមទៀត ដល់់ប្រទេសកម្ពុជា ។នេះបើតាមការឱ្យដឹងពី ឧត្តមសេនីយ៍ឯក ខៀវ ឆេន នាយកខុទ្ទកាល័យ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ឧត្តមសេនីយ៍ឯក ខៀវ ឆេន បានបញ្ជាក់ឲ្យដឹងថាវ៉ាក់សាំងកូវីដ១៩ចំនួន៥០ម៉ឺនដូសបន្ថែមទៀតដែលជាជំនួយរបស់មិត្តចិន នឹងដឹកមកដល់កម្ពុជានៅនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ខាងមុខ ដោយមានការអញ្ជើញទៅទទួលពីសំណាក់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕
