កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យតាមភូមិមួយចំនួន ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីធ្វើការអភិវឌ្ឍ ។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម ឲ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ លោកអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យមើលតាមភូមិសាស្ត្រមួយចំនួន ក្នុងសង្កាត់បឹងកុក ជាពិសេស គឺផ្ដោតទៅលើស្ថានភាពផ្លូវ និងប្រព័ន្ធបង្ហូរទឹកតែម្តង។
មន្ត្រីដដែលបានឲ្យដឹងទៀតថា ផ្លូវមួយចំនួន ក្នុងសង្កាត់បឹងកុក បច្ចុប្បន្ន កំពុងធ្វើការស្ថាបនា ជាផ្លូវក្រាលបេតុង ដែលមានប្រវែង ប្រមាណជាង ១៥០០ ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹកផងដែរ នៅក្នុងសង្កាត់បឹងកុក ។ ក្នុងនោះផ្លូវក្រាលបេតុងមួយខ្សែ ប្រវែងជាង១ ៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងមួយខ្សែទៀត ប្រវែងជាង ២០០ ម៉ែត្រ ទទឹង ៥ម៉ែត្រ និងត្រូវស្ថាបនាលូរំដោះទឹក ប្រវែងជាង ១០០០ម៉ែត្រ និងលូ ដែលត្រូវជួសជុល ប្រវែងជាង ៤០០ម៉ែត្រផងដែរ ដោយប្រើប្រាស់ថវិកា ឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។
មន្ត្រីរដ្ឋបាលខេត្តបានបន្តថា ទន្ទឹមនិងការអភិវឌ្ឍផ្លូវ និងលូ កំពុងស្ថាបនានេះ លោកអភិបាលខេត្ត បានចុះពិនិត្យដោយផ្ទាល់ នឹងមានគម្រោង បន្តស្ថាបនាផ្លូវបេតុង បន្ថែមទៀត នៅក្នុងសង្កាត់បឹងកុក នាពេលខាងមុខនេះ។
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999



