ព័ត៌មានជាតិ

អាជ្ញាធរក្រុងប៉ោយប៉ែត ចុះបិទ «ផ្សារសមាគម» ក្រោយរកឃើញ អាជីវករជាង១០នាក់ ឆ្លងកូវីដ១៩

ភ្នំពេញ៖ លោក គៀត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ កងកម្លាំងចុះបិទ ទីតាំងផ្សារសមាគមន៍ ស្ថិតក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយរកឃើញករណី អាជីវករលក់ដូរ ក្នុងផ្សារជាង១០នាក់ មានផ្ទុកវិជ្ជមានកូវីដ-១៩ និងអ្នកពាក់ព័ន្ធជាច្រើនទៀត ។ នេះបើយោងតាម លោក គៀត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត។

អភិបាល ក្រុង អំពាវនាវ សូមមានការ ប្រុងប្រយ័ត្នខ្ពស់ មិនត្រូវធ្វេសប្រហែសឡើយ ត្រូវពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ អាល់កុលឲ្យបានញឹកញាប់ និងអនុវត្តឲ្យបាន “៣ការពារ៣កុំ” ដើម្បីជៀសផុតពីការឆ្លង មេរោគកូវីដ-១៩ទាំងអស់គ្នា ។

To Top