ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទផ្សារកំពង់ក្តី ស្ថិតនៅភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២ (ពីរ) សប្តាហ៍ គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។