ក្រុងព្រះសីហនុ៖ ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ គណកម្មការអាចារ្យវត្ត ឥន្ទញាណ ក្រុងព្រះសីហនុ ថ្លែងអរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គឹមជី ដែលបានចូលបច្ច័យ ប្រាក់ដុល្លាចំនួន៥០០ដុល្លានិងប្រាក់រៀលចំនួន៥០០ ០០០រៀល សម្រាប់ជួយទ្រទ្រង់ចង្ហាន់ព្រះសង្ឃនៅវត្តឥន្ទញ្ញាណ ជាងមួយរយអង្គ ក្នុងរដូវបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំ២០២១នេះ ដែលបច្ចុប្បន្នវត្តឥន្ទញ្ញាណបានផ្អាកការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌតាមការណែនាំរបស់ក្រសួងធម្មការនិងសាសនា ការពារជំងឺកូវីដ១៩ ដែលជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពារសុខភាពព្រះសង្ឃ ពុទ្ធបរិសទ័និងប្រជាពលរដ្ឋកម្ពុជា។
បច្ចយ័របស់លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គឹមជី បានប្រគេនព្រះសង្ឃវត្តឥន្ទញ្ញាណតាមរយៈ ឧបាសិកា ទន យឿន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះព្រះតេជគុណព្រះគ្រូចៅអធិការវត្តឥន្ទញ្ញាណ បានស្វាធ្យាយជូនពរជយ័ លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីនិងក្រុមគ្រួសារជួបតែពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លាតឃ្លាឡើយ៕