ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ហាមចាក់ផ្សាយ ខ្សែភាពយន្ត Methagu

ភ្នំពេញ ៖ ក្រសួងព័ត៌មានបានហាម ចាក់ផ្សាយខ្សែភាពយន្ដ «Methagu» នៅក្នុងកម្មវិធីផ្សាយ របស់ស្ថានីយទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងទូរទស្សន៍គ្រប់ប្រភេទ ។ នេះបើយោងលិខិត របស់ក្រសួងព័ត៌មាននាថ្ងៃ២៣ កញ្ញា។

ការស្នើសុំហាមចាក់ផ្សាយនេះ ដោយសារក្រសួងការបរទេសខ្មែរ បានទទួលសំណូមពរ ពីប្រទេសស្រីលង្កា ។

បំណងមិនផ្សាយ ដោយសារភាពយន្ត Metlagur ឆ្លុះបញ្ចាំងពីជីវិត របស់អតីតអង្គការភេរវកម្ម Liberation Tigers of Tamil Eelam (ETTE) ដឹកនាំដោយ Velupillai Prabhakaran និងផលិត ដោយអង្គការ Tamil Eelam Film Society ដែលត្រូវបានគេកំណត់ថា ETTE គឺជាអង្គការមួយ ក្នុងចំណោមអង្គការ ភេរវកម្មដ៏ឃោរឃៅ នៅក្នុងសកលលោក។

សូមបញ្ជាក់ថា បច្ចុប្បន្ន ខ្សែភាពយន្ត Methagu ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម រួមមាន ៖ Internet sites និង the BS Value App ៕

To Top