ព័ត៌មានជាតិ

ស្វែងយល់អំពីមុខងារ តាមដានត្រួតពិនិត្យ លេខសម្ងាត់ដែលមាននៅក្នុងទូរសព្ទ iPhone

ភ្នំពេញ៖ យោងតាមនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា លេខសម្ងាត់គឺជាគន្លឹះដ៏សំខាន់ក្នុងការការពារគណនីអនឡាញរបស់អ្នកប្រើប្រាស់ ដូច្នេះក្នុងករណីដែលលេខសម្ងាត់ត្រូវបានបែកធ្លាយ លោកអ្នកគួរតែធ្វើការផ្លាស់ប្ដូរលេខសម្ងាត់នោះឱ្យបានឆាប់រហ័សបំផុតម្យ៉ាងវិញទៀតអ្នកប្រើប្រាស់គួរតែចៀសវាងប្រើលេខសម្ងាត់ដែលងាយនឹងស្មាន មានដូចជាលេខទូរសព្ទ និងថ្ងៃខែឆ្នាំកំណើតជាដើម។

សម្រាប់អ្នកប្រើប្រាស់ទូរសព្ទ iPhone ក្រុមហ៊ុន Apple ក៏មានមុខងារសម្រាប់តាមដានត្រួតពិនិត្យលេខសម្ងាត់ដែលត្រូវបានបែកធ្លាយ ដោយប្រើប្រព័ន្ធ iCloud Keychain ដើម្បីធ្វើការប្រៀបធៀបលេខសម្ងាត់ដែលលោកអ្នកបានផ្ទុកនៅក្នុងទូរសព្ទ ជាមួយនឹងបញ្ជីលេខសម្ងាត់ដែលបានបែកធ្លាយ។ ប្រសិនបើលេខសម្ងាត់របស់លោកអ្នកត្រូវបានរកឃើញនៅក្នុងបញ្ជីបែកធ្លាយនោះ ក្រុមហ៊ុននឹងធ្វើការជូនដំណឹង (Compromised Passwords) ដើម្បីឱ្យលោកអ្នកធ្វើការផ្លាស់ប្ដូរលេខសម្ងាត់។

ក្នុងករណីដែលលោកអ្នកចង់តាមដានលេខសម្ងាត់ដែលកំពុងតែមាននៅក្នុងទូរសព្ទ លោកអ្នកអាចចូលទៅក្នុង Settings > Passwords។ ប្រសិនបើលេខសម្ងាត់ណាមួយរបស់លោកអ្នកគឺជាលេខសម្ងាត់ដែលត្រូវបានបែកធ្លាយនោះ វានឹងបង្ហាញនៅក្នុងតំបន់ “Security Recommendations” ហើយលោកអ្នកអាចចុចនៅកន្លែងនេះដើម្បីធ្វើការផ្លាស់ប្ដូរលេខសម្ងាត់បាន៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×