ព័ត៌មានជាតិ

គយចល័តតំបន់៦ ឆ្មក់ចាប់ម៉ូតូគ្មានពន្ធ នាំចូលជិត ១០០គ្រឿង នៅស្រុកមេមត់

ភ្នំពេញ៖ គយចល័តតំបន់៦ ដឹកនាំដោយលោក ព្រាប គារ៉ាត់ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានដឹកនាំកម្លាំងចម្រុះ ចុះឆ្មក់ចាប់ម៉ូតូគ្មានពន្ធនាំចូល ដែលកំពុងដាក់តាំងលក់ នៅតាមផ្ទះចំនួន ២៦កន្លែង ស្ថិតនៅផ្សារមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាលទ្ធផលចាប់បានម៉ូតូ ចម្រុះគ្រប់ប្រភេទចំនួន ៩៨គ្រឿង ។ នេះបើតាមរបាយការណ៍ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ជម្រាបជូនលោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

ផ្ទាំងពាណិជ្ជកម្ម

បច្ចុប្បន្នម៉ូតូទាំង ៩៨គ្រឿងនេះ ត្រូវបានកម្លាំងគយចល័ត ដឹកជញ្ជូនយកទៅ រក្សាទុកនៅកន្លែងឈរជើង បណ្តោះអាសន្ន នៅផ្លូវជាតិលេខ៧ ឃុំក្រែក ស្រុកពញាក្រែក ដើម្បីអនុវត្តតាមនីតិវិធីគយ និងរដ្ឋាករ ៕

To Top
×