បរទេស៖ ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ កំពុងតាមដានយ៉ាងដិតដល់នូវការឆ្លងជំងឺកូវីដ-១៩ នៅក្នុងខេត្តចំនួន ១០ ដែលការឆ្លងថ្មីមិនទាន់មានការថយចុះ ខណៈដែលការឆ្លងថ្មី បានធ្លាក់ចុះក្រោម ១០ ០០០ នាក់ក្នុងមួយថ្ងៃនៅទូទាំងប្រទេស។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា វេជ្ជបណ្ឌិត Apisamai Srirungson ជំនួយការអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព Covid-19 (CCSA) បាននិយាយថា ក្រសួងកំពុងតាមដានលើខេត្ត Khon Kaen, Rayong, Chiang Mai, Tak, Chanthaburi, Nakhon Si Thammarat ក៏ដូចជា ខេត្ត Songkhla, Yala , ខេត្ត ប៉ាតានី និង ខេត្ត ណារ៉ាធីវ៉ាត់។

លោកស្រីបាននិយាយថា ខណៈដែលករណីឆ្លងប្រចាំថ្ងៃកំពុងស្ថិតក្នុងនិន្នាការធ្លាក់ចុះ ហើយករណីថ្មីនៅទីក្រុងបាងកកកាន់តែធ្លាក់ចុះច្រើននោះ គឺ ការឆ្លងនៅក្នុងខេត្តទាំង 10 នេះពិតជាកើនឡើងនៅថ្ងៃខ្លះ៕
ប្រែសម្រួលៈ ណៃ តុលា
